បរិយាយប័ណ្ណផលិតផលបំប៉នសុខភាព
អាកទីវ៉ា វ៊ែល ប៊ីអ៊ីង គ្លុយស៊ីដូតូនិក
ACTIVA WELL BEING GLUCIDOTONIC
I-រូបភាពផលិតផលបំប៉នសុខភាព៖
-ជាផលិតផលបំប៉នសុខភាពប្រភេទកាប់ស៊ុល សម្រាប់លេប។
-១ប្រអប់មានចំនួន ១ដប ក្នុង១ដបមានចំនួន ៣០កាប់ស៊ុល។
II-សមាសធាតុផ្សំ៖ ក្នុង ១កាប់ស៊ុល មាន៖
| Galega officinalis | 18.75 mg |
| Grape Vine Seeds | 12.5 mg |
| Meadowsweet | 12.5 mg |
| Bearberry | 10.42 mg |
| Rhubarb | 10.42 mg |
| L-Carnitine | 10.42 mg |
| Bilberry | 6.25 mg |
| Wayfaring tree | 6.25 mg |
| L-Trytophane | 6.25 mg |
| Grapefruit | 4.17 mg |
| L-Histidine | 2.08 mg |
III-គុណភាពព្យាបាល៖
ផលិតផលបំប៉នសុខភាពចម្រាញ់ចេញពីរុក្ខជាតិជួយបង្កើនមេតាបូលីសកាបូនអ៊ីដ្រាត។
IV-ការហាមបើ៖
ហាមប្រើចំពោះអ្នកជំងឺដែលងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃផលិតផលបំប៉នសុខភាពនេះ។
V-ការព្រមាន និងការប្រុងប្រយ័ត្ន៖
-ប្រើជាផ្នែកមួយនៃរបបអាហារចម្រុះ និងមានតុល្យភាព និងរបៀបរស់នៅដែលផ្តល់នូវសុខភាពល្អ
-ទុកឲ្យឆ្ងាយពីដៃក្មេង រក្សាការពារពីកំដៅ ពន្លឺ
-គ្មានផ្ទុកសារជាតិបន្ថែមពណ៌ ឬ GMOs
-កុំប្រើលើសកម្រិតប្រើប្រចាំថ្ងៃដែលត្រូវបានណែនាំ
VI-កម្រិតប្រើ៖
លេប១កាប់ស៊ុលនៅពេលព្រឹក និង ១កាប់់ស៊ុលនៅពេលល្ងាចជាមួយទឹកមួយកែវ ក្រៅពេលញ៉ាំអាហារ។
-ការរក្សាទុក៖
ត្រូវរក្សាទុកផលិតផលបំប៉នសុខភាពនៅកន្លែងត្រជាក់ ស្ងួត មិនត្រូវពន្លឺថ្ងៃ រក្សាទុកនៅក្នុងសីតុណ្ហភាពក្រោម ៣០ អង្សារសេនិងឱ្យឆ្ងាយពីដៃក្មេង។
VII–លេខបញ្ជីកា៖ CAM N០114IH-24
VIII-ផលិតដោយ៖ Laboratoires Activa. France.
បកប្រែដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង.