អាកទីវ៉ា វ៊ែល ប៊ីអ៊ីង ស៊ីនើជី ផ្លាស់

បរិយាយប័ណ្ណផលិតផលបំប៉នសុខភាព

អាកទីវ៉ា វ៊ែល ប៊ីអ៊ីង ស៊ីនើជី ផ្លាស់

ACTIVA WELL BEING SYNERGY PLUS

I-រូបភាពផលិតផលបំប៉នសុខភាព៖

-ជាផលិតផលបំប៉នសុខភាពប្រភេទកាប់ស៊ុល សម្រាប់លេប។

-១ ប្រអប់មានចំនួន ១ដប ក្នុង១ដបមានចំនួន ៣០កាប់ស៊ុល។

II-សមាសធាតុផ្សំ

L-Ornithine52.94 mg
L-Alanine39.02 mg
Vitamin B329.27 mg
L-Arginine23.53 mg
L-Tryptophan14.63 mg
Magnesium 4.4 mg
Calcium 2.9 mg
Zinc 0.8 mg
Vitamin D324.4mcg

III-គុណភាពព្យាបាល៖

ផ្តល់វីតាមីន ជាតិរ៉ែ និងអាមីណូអាស៊ីតសម្រាប់សុខភាពប្រព័ន្ធភាពស៊ាំ រាងកាយ និងសុខភាពផ្លូវចិត្ត ។

IV-ការហាមប្រើ៖

ហាមប្រើចំពោះអ្នកជំងឺដែលងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃផលិតផលបំប៉នសុខភាពនេះ។

V-ការព្រមាន និងការប្រុងប្រយ័ត្ន៖

-ប្រើជាផ្នែកមួយនៃរបបអាហារចម្រុះ និងមានតុល្យភាព និងរបៀបរស់នៅដែលផ្តល់នូវសុខភាពល្អ

-ទុកឲ្យឆ្ងាយពីដៃក្មេង រក្សាការពារពីកំដៅ ពន្លឺ

-គ្មានផ្ទុកសារជាតិបន្ថែមពណ៌ ឬ GMOs

-កុំប្រើលើសកម្រិតប្រើប្រចាំថ្ងៃដែលត្រូវបានណែនាំ។

VI-កម្រិតប្រើ៖

លេប១កាប់ស៊ុលនៅពេលព្រឹក។

–ការរក្សាទុក៖

ត្រូវរក្សាទុកផលិតផលបំប៉នសុខភាពនៅកន្លែងត្រជាក់ ស្ងួត មិនត្រូវពន្លឺថ្ងៃ រក្សាទុកនៅក្នុងសីតុណ្ហភាពក្រោម ៣០ អង្សារសនិងឱ្យឆ្ងាយពីដៃក្មេង។

VII-លេខបញ្ជីកា៖ CAM N0079IH-24

VIII-ផលិតដោយ៖ Laboratoires Activa. France.

បកប្រែដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង.

Related Product :