មន្ទីរពិសោធន៍ Activa
ការជ្រើសរើសយកធម្មជាតិ ដើម្បីរក្សាគុណភាពជីវិតឲ្យបានល្អប្រសើរ ។
ទាំងនេះជាបេសកកម្មដ៏ចម្បងរបស់ពួកយើង ។
Activa ដែលជាម៉ាកយីហោមួយមានភាពល្បីល្បាញមកពីប្រទេសបារាំង មានអាយុកាល 25ឆ្នាំមកហើយ ដែលបានផ្តោតលើវិស័យអាហាររូបត្ថម្ភពីរុក្ខជាតិ។
Activa បាននិងកំពុងបង្កើនការស្រាវជ្រាវឥតឈប់ឈរ ដើម្បីបង្កើតឡើងនូវផលិតផលបំប៉នសុខភាពជំនាន់ថ្មីតាមបែបវិទ្យាសាស្ត្រ និងមានគុណភាពខ្ពស់។
ផលិតផលរបស់ Activa ប្រើប្រាស់ថាមពលសកម្មនៃសារធាតុផ្សំពីធម្មជាតិ១០០% ដើម្បីជួយពង្រឹងរាងកាយរបស់យើង។ ដោយ Activa បាននិងកំពុងដឹកនាំឧស្សាហកម្មរបស់ខ្លួន ផ្អែកលើភាពស្របគ្នានៃជីវសាស្ត្រ និងលទ្ធភាពទទួលបានពីជីវសាស្ត្រក្នុងកម្រិតមួយខ្ពស់បំផុត។
ផ្អែកលើគោលគំនិតនៃ Phytovitality ដែលបានប្រើប្រាស់បច្ចេកវិទ្យាមានប៉ាតង់ជា microgranule ក្នុងការសម្រេចបាននូវប្រសិទ្ធភាពលឿនបំផុត ។ Activa ក៏ទទួលបានវិញ្ញាបនប័ត្រ ដែលទទួលស្គាល់ជាអន្តរជាតិ ដើម្បីផ្តល់ការការពារដ៏មានសុវត្ថិភាពជូនលោកអ្នក ។ Activa ជាអ្នកជំនាញផ្នែកអាហាររូបត្ថម្ភពីរុក្ខជាតិ ដោយប្រើប្រាស់ថាមពលនៃការច្នៃប្រឌិតខ្ពស់បំផុត ដើម្បីនាំមកនូវភាពរឹងមាំពីធម្មជាតិដល់រាងកាយ និងពង្រឹងសុខភាពរបស់លោកអ្នកឲ្យកាន់តែប្រសើរឡើង។
ទន្ទឹមនឹងនេះ រាល់ផលិតផលបំប៉នសុខភាពដែលបាននាំចូលពី Activa មកកម្ពុជាសុទ្ធតែបានចុះបញ្ជីកាទទួលស្គាល់ដោយក្រសួងសុខាភិបាលស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។
អត្ថប្រយោជន៍
- ផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ (Safety & Trust) ។
- គុណភាពស្តង់ដារបារាំង៖លោកអ្នកទទួលបានផលិតផលដែលបានផលិតនិងត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនៅប្រទេសបារាំង (EU Standards) ដែលធានាបាននូវ គុណភាពខ្ពស់បំផុត និងភាពបរិសុទ្ធ។
- ធម្មជាតិបរិសុទ្ធ ១០០%៖ មិនមានសារធាតុគីមី មិនមានសារធាតុរក្សាទុក (Preservatives) មិនមានពណ៌សិប្បនិម្មិត មិនមានជាតិពុល (Non-GMO)។ សុវត្ថិភាពខ្ពស់ ក្នុងការប្រើប្រាស់រយៈពេលវែងដោយមិនបារម្ភពីភាពអវិជ្ជមានបង្កផលប៉ះពាល់ឡើយ ។
- រូបមន្តដោយអ្នកជំនាញ៖ រូបមន្តត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវ និងអ្នកមានជំនាញផ្នែកអាហារូបត្ថម្ភ (Nutritherapists) ដែលផ្តល់នូវដំណោះស្រាយដែលមានមូលដ្ឋានវិទ្យាសាស្ត្រ។








