អាកទីវ៉ា វែលប៊ីអ៊ីង ហ្គាស្ទ្រីក

បរិយាយប័ណ្ណផលិតផលបំប៉នសុខភាព

អាកទីវ៉ា វ៊ែល ប៊ីអ៊ីង ហ្គាស្រ្ទីក

ACTIVA WELL BEING GASTRIC

I-រូបភាពផលិតផលបំប៉នសុខភាព៖​​

-​ជាផលិតផលបំប៉នសុខភាពប្រភេទកាប់ស៊ុល សម្រាប់លេប។

​​-​១ប្រអប់មានចំនួន ១ដប ក្នុង១ដបមានចំនួន ៣០កាប់ស៊ុល។

II-សមាសធាតុផ្សំ៖ ក្នុង ១កាប់ស៊ុល មាន៖​​-​

Fenugreek 50 mg
Lemon balm 28.12 mg
Dandelion 28.12 mg
Sage 18.75 mg
L-Tryptophan 2.5 mg
L-Alanine 1.75 mg

III-គុណភាពព្យាបាល៖

ផលិតផលបំប៉នសុខភាពចម្រាញ់ចេញពីរុក្ខជាតិ ដើម្បីជួយធ្វើឱ្យមានតុល្យភាពអាស៊ីតក្រពះ និងជួយដល់ការរំលាយអាហារ ។

IV-ការហាមប្រើ៖ហាមប្រើចំពោះអ្នកជំងឺដែលងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃផលិតផលបំប៉នសុខភាពនេះ។

V-ការព្រមាន និងការប្រុងប្រយ័ត្ន៖

​​-​ប្រើជាផ្នែកមួយនៃរបបអាហារចម្រុះ និងមានតុល្យភាព និងរបៀបរស់នៅដែលផ្តល់នូវសុខភាពល្អ ​​

-​ទុកឲ្យឆ្ងាយពីដៃក្មេង រក្សាការពារពីកំដៅ ពន្លឺ​​

-​គ្មានផ្ទុកសារជាតិបន្ថែមពណ៌ ឬ GMOs

​​-​កុំប្រើលើសកម្រិតប្រើប្រចាំថ្ងៃដែលត្រូវបានណែនាំ។

VI-កម្រិតប្រើ៖លេប១កាប់ស៊ុលក្នុងមួយថ្ងៃក្រៅពេលញ៉ាំអាហារ។

-ការរក្សាទុក៖

ត្រូវរក្សាទុកផលិតផលបំប៉នសុខភាពនៅកន្លែងត្រជាក់ស្ងួតមិនត្រូវពន្លឺថ្ងៃ រក្សាទុកនៅក្នុងសីតុណ្ហភាពក្រោម៣០ អង្សារស​និងឱ្យឆ្ងាយពីដៃក្មេង។

VII-លេខបញ្ជីកា៖ CAM N០០76IH-24

VIII-ផលិតដោយ៖ Laboratoires Activa. France.

បកប្រែដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង.

Related Product :