អាកទីវ៉ា វ៊ែល ប៊ីអ៊ីង អេលីមីណេស៊ិន

បរិយាយប័ណ្ណផលិតផលបំប៉នសុខភាព

អាកទីវ៉ា វ៊ែល ប៊ីអ៊ីង អេលីមីណេស៊ិន

ACTIVA WELL BEING ELIMINATION

I-រូបភាពផលិតផលបំប៉នសុខភាព៖

-ជាផលិតផលបំប៉នសុខភាពប្រភេទកាប់ស៊ុល សម្រាប់លេប។

-១ប្រអប់មានចំនួន ១ដប ក្នុង១ដបមានចំនួន ៣០កាប់ស៊ុល។

II-សមាសធាតុផ្សំ៖ ក្នុង ១កាប់ស៊ុល មាន៖

Cranberries74 mg
Couch Grass62 mg
White Nettle40 mg
Heather24 mg

III-គុណភាពព្យាបាល៖

ផលិតផលបំប៉នសុខភាពចំរាញ់ពីរុក្ខជាតិធម្មជាតិដើម្បីធ្វើឱ្យប្រព័ន្ធបង្ហូរបញ្ចេញទឹកនោម ដំណើរការបានល្អ ។

IV-ការហាមប្រើ៖

ហាមប្រើចំពោះអ្នកជំងឺដែលងាយមានប្រតិកម្មជាមួយសារធាតុផ្សំណាមួយនៃផលិតផលបំប៉នសុខភាព។

V-ការព្រមាន និងការប្រុងប្រយ័ត្ន៖

-ប្រើជាផ្នែកមួយនៃរបបអាហារចម្រុះ និងមានតុល្យភាព និងរបៀបរស់នៅដែលផ្តល់នូវសុខភាពល្អ

-ទុកឲ្យឆ្ងាយពីដៃក្មេង រក្សាការពារពីកំដៅ ពន្លឺ

-គ្មានផ្ទុកសារជាតិបន្ថែមពណ៌ ឬ GMOs

-កុំប្រើលើសកម្រិតប្រើប្រចាំថ្ងៃដែលត្រូវបានណែនាំ។

VI-កម្រិតប្រើ៖

លេប១កាប់ស៊ុលនៅក្រៅពេលញ៉ាំអាហារ។

-ការរក្សាទុក៖

ត្រូវរក្សាទុកផលិតផលបំប៉នសុខភាពនៅកន្លែងត្រជាក់ ស្ងួត មិនត្រូវពន្លឺថ្ងៃ រក្សាទុកនៅក្នុងសីតុណ្ហភាពក្រោម ៣០ អង្សារសេនិងឱ្យឆ្ងាយពីដៃក្មេង។

VII-លេខបញ្ជីកា៖ CAM N០០75IH-24

VIII-ផលិតដោយ៖ Laboratoires Activa. France.

បកប្រែដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង.

Related Product :